ពិធីបើកសន្និសីទស្តីពីវឌ្ឍនភាពការព្យាបាល និងការថែទាំជំងឺសួត លើកទី៥ របស់សមាគមគ្រូពេទ្យសួតកម្ពុជា
November 02, 2024
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពីវឌ្ឍនភាពការព្យាបាល និងការថែទាំជំងឺសួត លើកទី៥ របស់សមាគមគ្រូពេទ្យសួតកម្ពុជា នៅសណ្ឋាគារភ្នំពេញ។
សន្និសីទរបស់ពេលមួយថ្ងៃនេះជាផ្នែកមួយនៃការបណ្តុះបណ្តាលបន្តរបស់មន្រ្តីសុខាភិបាល ដែលមានការអញ្ជើញចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិមកធ្វើបទបង្ហាញលើប្រធានបទចំនួន ២០ ដោយផ្តោតទៅលើផ្នែកវេជ្ជសាស្រ្ត របកគំហើញថ្មីៗលើពិភពលោក និងបទពិសោធន៍ នៃការព្យាបាលរបស់គ្រូពេទ្យសួតកម្ពុជា។
សន្និសីទនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្រ្តាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានសមាគមគ្រូពេទ្យសួតកម្ពុជា ប្រធានមន្ទីរពេទ្យជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសុខាភិបាល គណៈគ្រូពេទ្យកម្ពុជា សមាជិក សមាជិកានៃសមាគមគ្រូពេទ្យសួតកម្ពុជា។