Cambodia
New Details

Image
កិច្ចប្រជុំពិគ្រោះយោបល់លើការសិក្សាវាយតម្លៃការកំណត់និយមន័យថ្មីសម្រាប់សហគ្រាសធុនតូចនិងមធ្យម(SMEs)
November 29, 2024

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ រួមជាមួយលោក លុក សាភី ប្រធាននាយកដ្ឋាន លោក ហៀន គឹមសៀត ប្រធានការិយាល័យនិយ័តកម្ម លោក ងួន សុខា អនុប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ នៃនាយកដ្ឋានឱសថ ចំណីអាហារ ឧបករណ៍បរិក្ខារពេទ្យនិងគ្រឿងសំអាង បានចូលរួមកិច្ចប្រជុំ ពិគ្រោះយោបល់លើការសិក្សាវាយតម្លៃការកំណត់និយមន័យថ្មីសម្រាប់សហគ្រាសធុនតូចនិងមធ្យម(SMEs) ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង រិះរកធាតុចូលពីបណ្តាក្រសួងពាក់ព័ន្ធដើម្បីកែសម្រួលនិយមន័យនៃសហគ្រាសធុនតូចនិងមធ្យម(SMEs)។ 

សូមជម្រាបថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនិយមន័យ SMEs កែសម្រួលចុងក្រោយនៅឆ្នាំ២០២១តាមរយៈសេចក្តីជូនដំណឹងលេខ៣៦ សជណ ហធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ យ៉ាងណាមិញ វិស័យឯកជនលើកឡើងថានិយមន័យនេះពុំទាន់ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង ការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ចសាកលនិងភាពលំបាកដែលSMEs កំពុងជួបប្រទះនៅឡើយ។

ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននឹងកំពុងសិក្សាវាយតម្លៃអំពីលទ្ធភាពក្នុងការកំណត់និយមន័យថ្មីសម្រាប់SMEsដែលឆ្លុះបញ្ចាំងពីភាពជាក់ស្តែង ដើម្បីសម្រួលដល់ការអនុវត្តគោលនយោបាយលើកស្ទួយឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។

Image 1
Image 2
Image 3
Image 4