ជំនួបពិភាក្សាការងារជាមួយ ប្រតិភូ នៃការិយាល័យអង្គការសហប្រជាជាតិ សម្រាប់សេវាកម្មគម្រោង (United Nations Office for Project Services – UNOPS)
August 26, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី អេដា ក្រាយា (Ms. Eda KRAJA) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងឡាវ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (United Nations Office for Project Services – UNOPS) ដោយមានការចូលរួមពីលោកស្រីប្រធានអង្គភាពលទ្ធកម្ម និងតំណាងនាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល។
គោលបំណងក្នុងជំនួបពិភាក្សានេះ គឺ៖
១. ការពិភាក្សាអំពីការតាមដានសកម្មភាព ដែលបានជួបជំនួបជាមួយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៤។
២. ការពិភាក្សាទៅលើបច្ចុប្បន្នភាពនៃសកម្មភាពការងាររបស់ UNOPS ក្នុងឆ្នាំ ២០២៤ និងការផ្លាស់ប្តូរលើបទពិសោធន៍គម្រោងដែលកំពុងបន្តអនុវត្ត និងពេលអនាគត ស្របតាមផែនការយុទ្ធសាស្ត្រសុខភាពរបស់ក្រសួងសុខាភិបាល។
៣. ជម្រាបជូនព័ត៌មាន នៃការអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្តរបស់ UNOPS ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ។
ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ បានចែករំលែកបទពិសោធន៍ដែលក្រសួងធ្លាប់បានអនុវត្តកន្លងមក ជាមួយដៃគូអភិវឌ្ឍន៍នានា និងគាំទ្រកិច្ចសហប្រតិបត្តិការនូវការងារបន្តបន្ទាប់ទៀត ។