Cambodia
New Details

Image
កិច្ចប្រជុំប្រចាំខែស្ដីពី ការពិនិត្យវឌ្ឍនភាព និងលើកទិសដៅបន្ត របស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង
August 27, 2024

្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម សុខ សំអាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រចាំខែរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង «ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត» ក្នុងគោលបំណងបន្តពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង សំដៅបង្កើនប្រសិទ្ធភាព និងវឌ្ឍនភាពក្នុងការអនុវត្តការងារបន្ថែមទៀត។

កិច្ចប្រជុំនេះរៀបចំឡើង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការទទួលបន្ទុក ព្រមទាំងថ្នាក់ដឹកនាំនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6