Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំគណៈកម្មការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត
ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ស្តីពីការគ្រប់គ្រងសេវាសុខាភិបាល “ពិនិត្យពិភាក្សាសេចក្តីព្រាងអនុក្រឹត្យ ស្តីពីគណៈកម្មាធិការទទួលស្គាល់គុណភាពសេវាសុខាភិបាល”

គោលបំណងនៃកិច្ចប្រជុំ ផ្តោតលើការរៀបចំ និងពិនិត្យឡើងវិញសេចក្តីព្រាងខ្លឹមសារអនុក្រឹត្យ ស្តីពី «គណៈកម្មាធិការទទួលស្គាល់គុណភាពសេវាសុខាភិបាល» និងបានពិភាក្សាលម្អិតទៅលើ ការកំណត់តួនាទីភារកិច្ច ការកំណត់សមាសភាព និងកិច្ចដំណើរការ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពសេវាសុខាភិបាល។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះរៀបចំដោយនាយកដ្ឋានមន្ទីរពេទ្យ ដែលមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អ្នកច្បាប់នៃនាយកដ្ឋាននីតិកម្ម និងសមាជិក នៃគណៈកម្មការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត។

Image 1
Image 2
Image 3
Image 4
Image 5