Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិ នៃដំណើរការមាតុភូមិនិវត្តន៍ជនរងគ្រោះ និងបុគ្គលសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្ស តាមផ្លូវអាកាសមកកម្ពុជា
ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិ នៃដំណើរការមាតុភូមិនិវត្តន៍ជនរងគ្រោះ និងបុគ្គលសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្ស តាមផ្លូវអាកាសមកកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ញុឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា(ស.អ.យ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីនៃក្រសួង ស.អ.យ. នៅសណ្ឋាគារ សាន់អេនមូន។ 

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិនេះមានគោលបំណងដូចជា៖

១-ណែនាំអំពីនីតិវិធីមាតុភូមិនិវត្តន៍ជនរងគ្រោះនិងបុគ្គលសង្ស័យថារងគ្រោះ ដោយសារអំពើជួញដូរមនុស្សពីក្រៅប្រទេសតាមផ្លូវអាកាសមកកាន់កម្ពុជា

២-ភ្ជាប់នីតិវិធីអនុវត្តនៃសៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិមាតុភូមិនិវត្តជនរងគ្រោះ និងបុគ្គលសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្សតាមផ្លូវអាកាសមកកម្ពុជា ជាមួយនឹងនីតិវិធីអនុវត្តនៃសៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាង ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ក្រសួង ស្ថាប័ន ពាក់ព័ន្ធ លោក លោកស្រីប្រធានមន្ទីរ ស.អ.យ. រាជធានី ខេត្ត ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សរុបអ្នកចូលរួម ១៧០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9