រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធឌីជីថលសម្រាប់ធ្វើការស្ទង់មតិស្តីពីការពេញចិត្តរបស់អតិថិជន តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom)។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបណ្តុះបណ្តាលដល់មន្ត្រីមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្រុមវាយតម្លៃថ្នាក់មន្ទីរសុខាភិបាល ក្រុមវាយតម្លៃថ្នាក់ការិយាល័យស្រុកប្រតិបត្តិ ដើម្បីអនុវត្តប្រព័ន្ធឌីជីថលស្ទង់មតិស្តីពីការពេញចិត្តរបស់អតិថិជនសម្រាប់មន្ទីរពេទ្យ និងមណ្ឌលសុខភាព។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្រ្តាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារលើកកម្ពស់គុណភាព ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត គ្រូបង្គោលថ្នាក់មន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានក្រុមវាយតម្លៃថ្នាក់ការិយាល័យស្រុបប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ស្រុក សរុបចំនួន ២៤១២ រូប។