Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី «វិធីសាស្រ្តនៃគិតពិចារណា តាមបែបវិចារវិទ្យា» ផ្នែកទី១
ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៥

្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៩៣៥នាក់។ លើកនេះប្រធានបទដែល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីលើកមកជាបឋកថាគឺ«វិធីសាស្រ្តនៃគិតពិចារណា តាមបែបវិចារវិទ្យា (Thinking dialectically)»

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល និងពាំនាំនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបានកោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិក នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ដែលបានខិតខំប្រឹងប្រែងបំពេញការងារភារកិច្ចលើការពង្រឹងសេវាសុខាភិបាលប្រកបដោយលទ្ធផលជាទីមោទនៈ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តទៅតាមទិសដៅ ជាយុទ្ធសាស្រ្ត និងជាអាទិភាពវិស័យសុខាភិបាល នៅក្នុងកម្មវិធីនយោបាយក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកទ្រឹស្តីទស្សនវិជ្ជារបស់អ្នកប្រាជ្ញមួយចំនួន ដើម្បីឆ្លុះបញ្ជាំងក្នុងទិដ្ឋភាពការងារ និងជាពុទ្ធិសម្រាប់អភិវឌ្ឍខ្លួនយើងម្នាក់ៗផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកយកចំនុចសំខាន់ៗមួយចំនួន ដែលបានសិក្សាកន្លងមកដោយសង្ខេប នូវចំនុចសំខាន់ៗនោះរួមមាន៖

•  ការពង្រឹងធនធានមនុស្ស

-  ធ្វើឱ្យប្រសើរឡើង និងប្រសិទ្ធិភាពរបស់បុគ្គលិក ដោយធ្វើឱ្យបុគ្គលិកមានឆន្ទះ

-  តាមរយៈការសិក្សាឱ្យមានប្រសិទ្ធិភាព

-  ការដឹកនាំគ្រប់គ្រងរបស់អង្គភាពនានាក្នុងបរិបទថ្មី ដែលមានយុទ្ធសាស្រ្ត ផែនការសកម្មភាព អភិបាលកិច្ច វាយតម្លៃ Risk Management និងការគាំទ្រឱ្យមាននវានុវត្តន៍

•  ការសិក្សាពីគំនិតច្នៃប្រឌិតក្នុងការងារ

-  ការងារជាបណ្តាញ

-  ការងារជាក្រុម

-  ការធ្វើឱ្យប្រសើរឡើងអំពីការចចារ និងទំនាក់ទំនង

-  ដោះស្រាយវិវាទ

-  ធ្វើឱ្យមានការអភិវឌ្ឍនូវវប្បធម៌ ដោយគិតប្រយោជន៍រួម

-  ក្រមសីលធម៌វិជ្ជាជីវៈ។

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញ PDIA ស្តីពីការដោះស្រាយបញ្ហាការញែកសំណល់នៅផ្នែកមន្ទីរពិសោធន៍ របស់មន្ទីរពេទ្យបង្អែកក្រគរ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ពពោធិ៍សាត់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19