Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំប្រចាំខែ ស្តីពីវឌ្ឍនភាពការងារ និងការលើកទិសដៅបន្ត របស់ការិយាល័យសុខភាពមាត់-ធ្មេញ នៃនាយកដ្ឋានការពារសុខភាព
ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ពិនិត្យលើវឌ្ឍនភាពការងារ និងការលើកទិសដៅបន្ត របស់ការិយាល័យសុខភាពមាត់ធ្មេញ នៃនាយកដ្ឋានការពារសុខភាព ដើម្បីពិនិត្យ និងពង្រឹងតាមដានការអនុវត្តកម្មវិធីសុខភាពមាត់-ធ្មេញ នៅគ្រប់មូលដ្ឋានសុខាភិបាលរាជធានី-ខេត្ត។

គោលបំណងនៃកិច្ចប្រជុំផ្តោតសំខាន់ដូចខាងក្រោម៖

១. រៀបចំផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ២០២៥ 

២. បន្តការងារអប់រំផ្សព្វផ្សាយ និងការបង្ការជំងឺមាត់-ធ្មេញ នៅតាមមូលដ្ឋានសុខាភិបាល សាលារៀន សហគមន៍ 

៣. វឌ្ឍនភាពការងារកែសម្រួលសេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក និងប្រព័ន្ធព័ត៌មានសុខាភិបាល លើផ្នែកសុខភាពមាត់-ធ្មេញ 

៤. វឌ្ឍនភាពការងារបច្ចេកទេសមគ្គទេសក៍គ្លីនិកទន្តវទនសាស្ត្រ

៥. រៀបចំពង្រឹងទំនាក់ទំនងជាមួយមន្ត្រីបង្គោលសុខភាពមាត់ធ្មេញនៅតាមបណ្តារាជធានី-ខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត ភូ លាង អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកស្រីទន្តបណ្ឌិតអនុបណ្ឌិត ហ៊ូ សុគន្ធារី ប្រធានស្តីទីការិយាល័យសុខភាពមាត់-ធ្មេញ និងមន្ត្រីជំនាញការិយាល័យសុខភាពមាត់-ធ្មេញ នៃនាយកដ្ឋានការពារសុខភាពផងដែរ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8