Cambodia
ព័ត៌មានលំអិត

Image
វេទិកាភាពជាដៃគូសម្រាប់ឆ្នាំ២០២៥នៃបណ្តាញមន្ទីរពិសោធន៍សុខភាពសាធារណៈថ្នាក់តំបន់ ក្រោមប្រធានបទ វឌ្ឍនភាពនៃភាពជាដៃគូ ឆ្ពោះទៅរកបណ្តាញមន្ទីរពិសោធន៍ដែលមានភាពឆ្លើយតប
ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ ថ្ងៃអង្គារ ១៤ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើក វេទិកាភាពជាដៃគូសម្រាប់ឆ្នាំ២០២៥ នៃបណ្តាញមន្ទីរពិសោធន៍សុខភាពសាធារណៈថ្នាក់តំបន់ ក្រោមប្រធានបទ “វឌ្ឍនភាពនៃភាពជាដៃគូ ឆ្ពោះទៅរកបណ្តាញមន្ទីរពិសោធន៍ដែលមានភាពឆ្លើយតប”។ 

វេទិកានេះប្រព្រឹត្តឡើងក្រោមកិច្ចសហការរវាង វិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា និង លេខធិការដ្ឋានបណ្តាញមន្ទីរពិសោធន៍សុខភាពសាធារណ:ថ្នាក់តំបន់ (RPHL Network) របស់នាយកដ្ឋានវិទ្យាសាស្រ្តសុខាភិបាល នៃព្រះរាជាណាចក្រថៃ។

នៅក្នុងឱកាសបើកកម្មវិធីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការបានរំលេចពីសារៈសំខាន់នៃមន្ទីរពិសោធន៍សុខភាពសាធារណៈក្នុងការវិភាគ តាមដាន និងអង្កេតអំពីការផ្ទុះរាលដាលជំងឺ ដែលតម្រូវឱ្យមានបណ្តាញមន្ទីរពិសោធន៍សុខភាពសាធារណៈ ដែលមានភាពឆ្លើយតបទាំងក្នុងប្រទេស និងទូទាំងតំបន់។ 

គួររំលឹកផងដែរ វេទិកាភាពជាដៃគូនេះប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖

១.ពិនិត្យមើលវឌ្ឍនភាពនៃផែនការការងារយុទ្ធសាស្រ្តនៃបណ្តាញ RPHL (2023-2027)

២.កំណត់សកម្មភាពនៃកិច្ចសហប្រតិបត្តិពាក់ព័ន្ធនឹងការកសាងសមត្ថភាព និងកម្មវិធី ឬក៏គំនិតផ្តួចផ្តើមនានា របស់បណ្តាញ

៣.ផ្តល់វេទិកាចែករំលែកចំណេះដឹង/បទពិសោធន៍លើប្រធានបទសំខាន់ៗដែលបានជ្រើសរើស ដូចជាប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ (QMS) ជីវសន្តិសុខ និងជីវសុវត្ថិភាព ( Biosecurity & Biosafety) និង

៤.បង្កើនកិច្ចសហប្រតិការក្នុងបណ្តាញ។

សូមបញ្ជាក់ថាវេទិការនេះប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ដោយមានការចូលរួមពីសមាជិកនៃបណ្តាញចំនួន១៤ប្រទេសគឺ ប្រទេសអាស៊ានទាំង១០ រួមនឹង ប្រទេសប៉ាគីស្ថាន នេប៉ាល់ ទីម៉ឡេស្តេ និងប៉ាពួញូហ្គីណេ សរុប១៤០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19