Cambodia
ព័ត៌មានលំអិត

Image
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារនៃមូលនិធិ Mine-Ex អង្គការ Exceed Worldwi de and អង្គការ ICRC ដើម្បីពង្រឹង និងពង្រីកសេវាស្តារលទ្ធភាពពលកម្ម កា យសម្បទានៅ តាមមន្ទីរពេទ្យ ប្រកបដោយនិរន្តភាព និងគុណភាព
ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៥

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារនៃមូលនិធិ Mine-Ex អង្គការ Exceed Worldwide and អង្គការ ICRC។

ក្នុងនាមឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ អង្គការដៃគូ ជាពិសេសមូលនិធិ Mine-Ex ដែលបានគាំទ្រទៅដល់អង្គការដៃគូ ដែលបំពេញបេសកកម្ម ផ្នែកសុខភាពនៅព្រះរាជាចក្រកម្ពុជា ដែលមានដូចជា អង្គការ Exceed Worldwide និងអង្គការ ICRC ដែល ជា អង្គការដៃគូ ដែលបានផ្តល់សេវាផ្នែកស្តារលទ្ធភាពពលកម្ម ជាពិសេសផ្នែកអវៈយវៈសិប្បនិម្មិត និងព្យា បា ល ដោយចលនានៅតាមន្ទីរពេទ្យដែលក្រសួងសុខាភិបាល បានកំពុងនឹងខិតខំពង្រីក និង ពង្រឹងសមត្ថភាពផ្នែកនេះ ក្នុងគោលបំណងនៅគ្រប់មន្ទីរពេទ្យសាធារណៈទាំងអស់ដែលនឹងរៀបចំបណ្តើរៗ។

អង្គការមូលនិធិ Mine-Ex ទទួលបានមូលនិធិរ៉ូតារីរបស់ប្រទេសស្វីស ដែលកន្លងមកធ្លាប់បា នជួយផ្តល់ការគាំទ្រទៅដល់អង្គការ ICRC ហើយក៏បានជួយអង្គការ Exceed Worldwide លើការផ្តល់អវៈយវៈសិប្បនិម្មិត ជូនប្រជាជនមានពិការភាពផងដែរ។

ជាចុងក្រោយឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងគាំទ្រឱ្យបន្តសកម្មភាពពង្រីកសេ វាកម្ម ស្តារលទ្ធភាពពលកម្មផ្នែកវេជ្ជសាស្រ្តទៅតាមមន្ទីរពេទ្យសាធារណៈ ដើម្បីជាការងាយស្រួលទៅដល់ជនមានពិការភាពដើម្បីមកទទួលយកសេវា ហើយក៏ជាផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ក៏ដូច ជារបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ។ ក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមសំណាក់ពីលោកអគ្គនាយករងបច្ចេកទេសសុខាភិបាល នាយកដ្ឋានការពារសុខភាព នាយកដ្ឋានមន្ទីរពេទ្យ និងនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិផងដែរ ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10