Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងគុណភាពការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង
ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៥

ខេត្តព្រៃវែង ៖ នាព្រឹកថ្ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ទទួលបន្ទុកចុះជួយពង្រឹង គុណភាពសេវាមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ ពីបញ្ហាប្រឈម និងចំណុចខ្វះខាត នៅមន្ទីរពេទ្យបង្អែក ខេត្តព្រៃវែង។

ឯកឧត្តមសាស្ត្រាចារ្យ ក៏បានអនុញ្ញាតឱ្យមន្រ្ដីពាក់ព័ន្ធ ធ្វើសេចក្តីរាយការណ៍សង្ខេប បញ្ហាប្រឈម និងលើកទិសដៅការងារបន្ត ជូនអង្គប្រជុំទាំងមូល ចូលរួមដោះស្រាយបញ្ហាចំពោះមុខក្នុងការអនុវត្តការងារ និងបានផ្តល់អនុសាសន៍ណែនាំ សំដៅបង្កើន និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៅលើ៖ 

-ក្រើនរំលឹកអំពីការលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានជាប់ជាប្រចាំ

-ការលើកទឹកចិត្តឱ្យមន្រ្តីពង្រឹងសមត្ថភាពតាមរយៈការស្នើសុំវគ្គបណ្តុះបណ្តាលបន្តតាមមន្ទីរពេទ្យថ្នាក់ជាតិដែលជាដៃគូសហការគំរោង និងបង្កើតUrgence Porte

ពង្រឹងការប្រជុំពិភាក្សាអំពីករណីជំងឺធ្ងន់-ស្លាប់ តាមតាមផ្នែកនីមួយៗ ឬផ្នែកពាក់ព័ន្ធផ្សេងទៀតឱ្យបាន ទៀងទាត់

-ពិនិត្យណែនាំក្នុងការប្រើប្រាស់ថវិការក្នុងការអភិវឌ្ឍន៍មន្ទីរពេទ្យប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាព

-ការរៀបចំឯកសារព្យាបាលអ្នកជំងឺ ឯកសាររដ្ឋបាល ឯកសារគតិយុត្តផ្សេងៗ អោយមានភាពត្រឹមត្រូវ។ 

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានកោតសរសើរ ណែនាំដល់មន្រ្តី ត្រូវខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត តាមតួនាទីភារកិច្ចបានប្រគល់ជូន និងអនុវត្តទៅតាមទិសដៅ ជាយុទ្ធសាស្ត្រ និងជាអាទិភាពវិស័យសុខាភិបាល នៅក្នុងកម្មវិធីនយោបាយក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវវឌ្ឍនភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15