Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យព្រះអង្គឌួងសាមញ្ញា លើកទី៤ ឆ្នាំ២០២៤ អាណត្តិទី២
ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៥

នាថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០ព្រឹក នៅមន្ទីរពេទ្យព្រះអង្គឌួង បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យព្រះអង្គឌួងសាមញ្ញា លើកទី៤ ឆ្នាំ២០២៤ អាណត្តិទី២ ដែលដឹកនាំដោយ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យព្រះអង្គឌួង។ 

ប្រជុំនេះមានរបៀបវារៈអង្គដូចខាងក្រោម៖

១- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍ចំណូលចំណាយប្រចាំត្រីមាសទី៤ ឆមាសទី២ និងប្រចាំឆ្នាំ២០២៤

២- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រចាំត្រីមាសទី៤ ឆមាសទី៤ និងប្រចាំឆ្នាំ២០២៤

៣- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍សមិទ្ធកម្មតាមកម្មវិធី អនុកម្មវិធីចង្កោមសម្មភាព ប្រចាំឆមាសទី២ ឆ្នាំ២០២៤

៤- ផ្សេងៗ។  

ជាបឋមលោកជំទាវសាស្ត្រាចារ្យប្រធានបានមានមតិស្វាគន៍ និងថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ដែលមានវត្តមាន និងបានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ជម្រាបអង្គប្រជុំនូវរបៀបវារៈខាងលើ ដើម្បីពិនិត្យ និងអនុម័ត។ បន្ទាប់មកលោកជំទាវសាស្ត្រាចារ្យប្រធានបានអនុញ្ញាតឱ្យអង្គប្រជុំពិនិត្យ ពិភាក្សា និងអនុម័តដោយការលើកដៃនូវរបៀបវារៈដែលបានជម្រាបជូនខាងលើ។ 

ជាចុងក្រោយ លោកជំទាវសាស្ត្រាចារ្យប្រធាន បានមានប្រសាសន៍បិទអង្គប្រជុំ និងថ្លែងអំណរគុណម្តងទៀត ដល់សមាជិក សមាជិកាអង្គប្រជុំទាំងមូលដែលបានចំណាយពេលវេលាអញ្ជើញចូលរួម៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9