Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រគល់សម្ភារបរិក្ខា LCD projector ម៉ាស៊ីន Printer និង Tablet ជូនដល់មន្ត្រីកម្មវិធីផ្ដល់ថ្នាំបង្ការថ្នាក់ក្រោមជាតិទាំង ២៥ រាជធានី/ខេត្ត
ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ: នាព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល សម្ភារបរិក្ខាជូនដល់មន្ត្រីកម្មវិធីផ្ដល់ថ្នាំបង្ការថ្នាក់ក្រោមជាតិទាំង២៥ រាជធានី/ខេត្ត ដែលជាជំនួយរបស់អង្គការ GAVI ក្រោមគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលកម្មវិធីជាតិផ្តល់ថ្នាំបង្ការ។ 

សម្ភារបរិក្ខាទាំងនោះ រួមមាន LCD projector ចំនួន ១៣៣គ្រឿង និងម៉ាស៊ីន Printer ចំនួន ១៨៧គ្រឿង ជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។ ដោយឡែក សម្រាប់ Tablet ផ្តល់ជូនចំនួន ២ គ្រឿង ក្នុងមួយមណ្ឌលសុខភាព សរុបចំនួន Tablets ដែលបានផ្តល់ជូនមានចំនួន ១ ៦៦៦គ្រឿង។

គោលបំណងនៃការចែកសម្ភារបរិក្ខានេះ គឺដើម្បីពង្រឹងប្រព័ន្ធកត់ត្រា និងបង្កើនអត្រាគ្រប់ដណ្តប់ការងារផ្តល់ថ្នាំបង្ការឱ្យកាន់តែប្រសើរឡើង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19