Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យកុមារជាតិ អាណត្តិទី២ សម័យប្រជុំលើកទី២
ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នំា២០២៥ វេលាម៉ោង១រសៀល នៅមន្ទីរពេទ្យកុមារជាតិ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យកុមារជាតិ ដែលដឹកនាំដោយ លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យកុមារជាតិ។ 

កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖ ១- របាយការណ៍សកម្មភាព និងសមិទ្ធិផលការងាររបស់មន្ទីរពេទ្យឆ្នាំ២០២៤ ក្នុងការផ្តល់សេវាជូនប្រជាជន និងទិសដៅផែនការឆ្នាំ ២០២៥ ២- សំណើសុំពិនិត្យនិងអនុម័តលើរបាយការណ៍សមិទ្ធកម្មតាមកម្មវិធី អនុកម្មវិធីចង្កោមសម្មភាពឆ្នាំ២០២៤។ 

ក្នុងកិច្ចចាប់ផ្ដើមនៃអង្គប្រជុំ លោកជំទាវសាស្ត្រាចារ្យប្រធាន បានមានមតិស្វាគន៍ និងថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ដែលមានវត្តមាន និងបានអនុញ្ញាតឱ្យឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស  នាយកមន្ទីរពេទ្យ ជម្រាបជូនអង្គប្រជុំនូវរបៀបវារៈខាងលើ ដើម្បីពិនិត្យ និងអនុម័ត។ 

ជាចុងក្រោយ លោកជំទាវសាស្ត្រាចារ្យប្រធានបានមានប្រសាសន៍ថ្លែងនូវអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ  ដែលកន្លងមកបានខិតខំបម្រើសេវាជូនអ្នកជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាព និងទំនុកចិត្តកាន់តែប្រសើរឡើង។ 

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសមាជិកក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យកុមារជាតិ រួមមាន ឯកឧត្តមសាស្រ្តាចារ្យរងហេង សុទ្ធី តំណាងក្រសួងសុខាភិបាល លោក លី សំអុល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត កែវ វណ្ណា តំណាងបុគ្គលិក លោក ណយ ចាន់ដុស មន្ត្រីគ្រប់គ្រងថវិកា លោក អ៊ុង សាវុត គណនេយ្យករ និងលោក ស៊ាង ហាច លេខាកត់ត្រា។

Image 1
Image 2
Image 3