Cambodia
ព័ត៌មានលំអិត

Image
ពង្រឹង និងបង្កើនប្រសិទ្ធភាពសេវាសុខាភិបាលសារវន្ត រួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា
ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ  អនុរដ្ឋលេខាធិការ និងជាអនុប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា បានចូលរួមវេទិកាពិភាក្សាលើប្រធានបទ «ការបង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលសារវន្ត ប្រកបដោយគុណភាពតាមរយៈប្រព័ន្ធគាំពារសុខភាពសង្គម» ដែលមានការចូលរួមជាវាគ្មិនពីតំណាងបេឡាជាតិសន្តិសុខសង្គម អ្នកជំនាញផ្នែកសេដ្ឋកិច្ចសុខាភិបាលនៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងសាស្រ្តាចារ្យផ្នែកសុខភាពសាធារណៈ នៃសាកលវិទ្យាល័យហុងកុង។

សូមបញ្ជាក់ផងដែរថា វេទិកាពិភាក្សានេះ ជាផ្នែកមួយនៃសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅរយៈពេលពីថ្ងៃ ក្រោមមូលបទ «អភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីការគ្របដណ្តប់កាន់តែប្រសើរ ទៅតាមហានិភ័យនៃវដ្តជីវិត»។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7