Cambodia
ព័ត៌មានលំអិត

Image
ចុះពិនិត្យ និងតាមដានវឌ្ឍនភាពមណ្ឌលសុខភាព ក្នុងខេត្តសៀមរាប
ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យមណ្ឌលសុខភាពនៅខេត្តសៀមរាប។

ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រជំរុញលើកទឹកចិត្ត និងពង្រឹងការផ្តល់សេវាពិនិត្យព្យាបាលថែទាំជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ ស័ក្តិសិទ្ធភាព និងសមធម៌ ដោយផ្តោតលើចំណុចសំខាន់ៗដូចជា៖

១. ហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព

២. ពង្រឹងសមត្ថភាពបុគ្គលិក ការគ្រប់គ្រងធនធានមនុស្ស

៣. ការគ្រប់គ្រងឱសថ វ៉ាក់សាំង និងការថែទាំសម្ភារៈបរិក្ខារពេទ្យ

៤. ការបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវា

៥. ការបំពេញការងារ ការប្រចាំការ និងការបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍

៦. ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល

៧. ការលើកកម្ពស់សេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង។

ជាចុងក្រោយ ឯកឧត្ដម នាង ភារិទ្ធ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋហើយសូមបង្កើនការខិតខំបន្តទៀត។

គួរបញ្ជាក់ផងដែរថា ការចុះត្រួតពិនិត្យនេះមានការសម្របសម្រួលពីមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រមទាំងមន្ត្រីការិយាល័យស្រុកប្រតិបត្តិដែលបានចុះទៅមណ្ឌលសុខភាពមួយចំនួនមានដូចជា មណ្ឌលសុខភាពកន្ទ្រាំង  មណ្ឌលសុខភាពល្វែងឬស្សី  មណ្ឌលសុខភាពកំពង់ក្តី  មណ្ឌលសុខភាពគោកធ្លោកក្រោម  មណ្ឌលសុខភាពខ្ចាស់  មណ្ឌលសុខភាពបាល័្លង្គ  មណ្ឌលសុខភាពត្រពាំងធំ  មណ្ឌលសុខភាពកំពង់ភ្លុក  មណ្ឌលសុខភាពរំចេក  មណ្ឌលសុខភាពអំពិល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18