Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យស្ថានភាពមូលដ្ឋានមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពចំនួន១៤ នៅខេត្តកោះកុង
ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២៥

ខេត្តកោះកុង៖ ចាប់ពីថ្ងៃទី១៨ ដល់ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការណែនាំ ពីឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម  អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាពនៃមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ចំនួន១៤ទីតាំង នៅក្នុងមូលដ្ឋានមន្ទីរសុខភាព នៃរដ្ឋបាលខេត្តកោះកុង។ 

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងជួយគាំទ្រជំរុញលើកទឹកចិត្ត និងពង្រឹងការផ្តល់សេវាថែទាំ និងព្យាបាលសុខភាពបឋម ប្រកបដោយ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 

សកម្មភាពនៃការចុះពិនិត្យនេះផ្តោតសំខាន់ទៅលើចំណុចដូចខាងក្រោម៖  

១. ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុងនិងជុំវិញមណ្ឌលសុខភាព និងអនាម័យ 

២. ធនធានមនុស្សសុខាភិបាល

៣. ការគ្រប់គ្រងឱសថ វ៉ាក់សាំង និងការថែទាំសម្ភារៈបរិក្ខារពេទ្យ

៤. ការបំពេញការងារប្រចាំការ និងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍

៥. ការលើកកម្ពស់គុណភាពសុវត្ថិភាពអ្នកជំងឺ សេវាបញ្ជូនអ្នកជំងឺ និងប្រព័ន្ធទំនាក់ទំនង

៦. សកម្មភាពផ្តល់សេវានិង ការធ្វើបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវាថែទាំដល់អ្នកជំងឺ

៧.ជំរុញមណ្ឌលសុខភាពអោយមានវិវត្តន៍ពីល្អមធ្យម ទៅល្អបង្គួរ និងឈានទៅទៅល្អប្រសើរ

៨.ស្វែងយល់ការងារប្រឈម និងព័ត៌មានត្រឡប់របស់មន្ត្រីសុខាភិបាលមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបំពេញការងារផ្តល់សេវាថែទាំនិ ងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគុណវុឌ្ឍិ។

សូមបញ្ជាក់ផងដែរថា ការចុះពិនិត្យមានការចូលរួមអមដំណើរដោយ លោកវេជ្ជបណ្ឌិត  សៅ សូនី ប្រធានការិយលាល័យស្រុកប្រតិបត្តិស្រែអំបិល និងមន្ត្រីការិយាល័យរដ្ឋបាល និង កញ្ញាឱសថការី ឌឹត គឺមមាន ប្រធានការិយាល័យស្មាច់មានជ័យ លោកចាន់ ភូមិ ប្រធានកម្មវិធីគ្រុនចាញ់ នៃមន្ទីរសុខាភិបាលខេត្តកោះកុងមន្ត្រីនិយ័តកម្មនៃមន្ទីរសុខាភិបាលខេត្តកោះកុងផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19