Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រគល់-ទទួលឧបករណ៍រាវរកសារធាតុវិទ្យុសកម្មក្រោមគម្រោង អភិវឌ្ឍន៍សមត្ថភាពលើការឆ្លើយតបសន្តិសុខនុយក្លេអ៊ែរសម្រាប់កម្ពុជា
ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ រ័ត្ន បូតា ទីប្រឹក្សាក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម ក្រោមគម្រោង អភិវឌ្ឍន៍សមត្ថភាពលើការឆ្លើយតបសន្តិសុខនុយក្លេអ៊ែរ សម្រាប់កម្ពុជា នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ 

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ឺង អៀង រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល លោកស្រី Elena Buglova នាយកសន្តិសុខនុយក្លេអ៊ែរ នៃទីភ្នាក់ងារ International Atomic Energy Agency (IAEA)។ ក្នុងឱកាស ប្រគល់-ទទួលនេះដែរ លោកស្រី Elena  Buglova ក៏បានធ្វើបទបង្ហាញស្តីអំពី Intervention on nuclear Securty of the IAEA ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាគណៈអធិបតី និងអ្នកដែលបានរួម ដើម្បីបានយល់ដឹងផងដែរ។

Image 1
Image 2
Image 3
Image 4