Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន BEIJING TONG REN TANG CHINESE MEDICINE CO.LTD ស្វែងយល់អំពីឱកាសបង្កើនសហប្រតិបត្តិការ និងវិនិយោគផ្នែកឱសថសម័យ និងឱសថបុរាណ នៅក្នុងប្រទេសកម្ពុជា
ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១៣ រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូក្រុមហ៊ុន BEIJING TONG REN TANG CHINESE MEDICINE CO.LTD ដើម្បីពិនិត្យលទ្ធភាពការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកឱសថវេជ្ជសាស្ត្រសម័យ និងឱសថវេជ្ជសាស្ត្របុរាណ នៅប្រទេសកម្ពុជា។ 

លោក DAI Xiaofeng ប្រធានប្រតិភូ បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃវិស័យសុខាភិបាលកម្ពុជា និង បានបង្ហាញពីបំណងចូលរួមជាមួយវិស័យសុខាភិបាល តាមរយៈការនាំយកនូវផលិតផលឱសថវេជ្ជសាស្ត្របែបទំនើប និងឱសថវេជ្ជសាស្ត្របុរាណចិន ដែលមានគុណភាពខ្ពស់ និងដោយគោរពតាមនិតិវិធីច្បាប់ចុះបញ្ជិការឱសថ នៃក្រសួងសុខាភិបាលកម្ពុជា ដើម្បីសំដៅចូលរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9