Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី២ ឆ្នាំ២០២៤ គម្រោងហិរញ្ញប្បទានឥតសំណងមូលនិធិសកល សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍/របេង និងគម្រោងយន្តការឆ្លើយនិងជំងឺកូវីដ-១៩។
ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី២ ឆ្នាំ២០២៤ ក្រោមគម្រោងហិរញ្ញប្បទានឥតសំណងមូលនិធិសកល សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍/របេង និងគម្រោងយន្តការឆ្លើយនិងជំងឺកូវីដ-១៩។ 

គោលបំណង នៃកិច្ចប្រជុំពិភាក្សានេះគឺ៖ - ពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងសកម្មភាពក្នុងឆមាសទី២ ឆ្នាំ២០២៤ នៃសមិទ្ធិផលលើសូចនាករសំខាន់ៗរបស់កម្មវិធី និងរបាយការណ៍ហិរញ្ញវត្ថុ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ នៃការស្រូបចំណាយដែលរួមមានទាំងការងារលទ្ធកម្ម របស់ជំនួយឥតសំណងមូលនិធិសកលជុំទី៧ (Grant Cycle7) ព្រមទាំងបញ្ហាប្រឈមសំខាន់ៗដែលត្រូវដោះស្រាយ។ - ចែករំលែកព័ត៌មានលម្អិត មតិកែលម្អ/យោបល់ ក៏ដូចជាការបំភ្លឺ និងអនុសាសន៍ពីក្រុមការងារបច្ចេកទេស Technical Review Team (TRT) ហើយយកធាតុចូល/យោបល់ទាំងនោះមកពិចារណា ដើម្បីកែលម្អសម្រាប់ការអនុវត្តន៍ និងរបាយការណ៍ មុននឹងបញ្ជូនទៅមូលនិធិសកល។ 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ និងជានាយករងគម្រោងមូលនិធិសកល ឯកឧត្តម ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម លោក លោកស្រី ប្រធាន និងអនុប្រធាន នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មជ្ឈមណ្ឌលជាតិ មន្ត្រីគម្រោងមូលនិធិសកល ព្រមទាំងលោក លោកស្រី ជាសមាជិកពាក់ព័ន្ធទាំងអស់ និងដៃគូអភិវឌ្ឍន៍រួមមាន៖ UNIADS, CHAI, LFA, KHANA, RHAC, Op-ASHA, CHC, CRS, FI, HACC, Chhouk Sar ដែលបាននិងកំពុងអនុវត្តគម្រោងមូលនិធិសកល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12