រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៃក្រសួងសុខាភិបាល បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារី។
កិច្ចប្រជុំនេះមានគោលបំណង៖ ១.ពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងរបាយការណ៍បូកសរុបឆ្នាំ២០២៤ និងលើកផែនការសកម្មភាពការងារឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី ២.ពិនិត្យ និងពិភាក្សា លើអនុសាសន៍ឆ្នាំ២០២៥ ដើម្បីដាក់ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៣.ពិនិត្យ និងពិភាក្សា លើព្រឹត្តបត្រលេខ ២១ របស់ ក.ជ.ក.ស។
កិច្ចប្រជុំនេះមានសមាសភាពអ្នកចូលរួមពី លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក.ជ.ក.ស ក្រុមការងារបច្ចេកទេស ក.ជ.ក.ស និងមន្រ្តីអគ្គលេខាធិការដ្ឋាន ក.ជ.ក.ស សរុបចំនួន៩០ នាក់។