Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រកាស សេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) និងលំហាត់សមយុទ្ធ ឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ានសម្រាប់ឆ្នាំ២០២៥ (ARDEX-25) របស់រាជរដ្ឋាភិបាលកម្ពុជា
ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃអង្គារ ១៣រោច ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួង បានអញ្ជើញចូលរួមពិធីប្រកាស សេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) និងលំហាត់សមយុទ្ធ ឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ានសម្រាប់ឆ្នាំ២០២៥ (ARDEX-25) របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ 

គណៈកម្មាធិការនេះ មានប្រធាន អនុប្រធាន សមាជិក សមាជិកា ចំនួន ២៥រូប មានតួនាទី និងភារកិច្ចដូចខាងក្រោម៖ -សម្របសម្រួល ពិគ្រោះយោបល់ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំកិច្ចប្រជុំគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) និងលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ានសម្រាប់ឆ្នាំ២០២៥ (ARDEX-25) -លើកគម្រោងចំណាយសរុបសម្រាប់កិច្ចប្រជុំ ដើម្បីស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល -ធ្វើរបាយការណ៍វឌ្ឍនភាពជាប្រចាំជូនប្រមុខរាជរដ្ឋាភិបាល - លើកយោបល់និងស្នើសុំអនុសាសន៍ណែនាំនិងគោលការណ៍សម្រេចពីប្រមុខរាជរដ្ឋាភិបាល - អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រធានគណៈកម្មការ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6