Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំប្រចាំខែ ស្តីពីវឌ្ឍនភាព និងការលើកទិសដៅបន្តរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ
ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០ នាទីរសៀល នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសនៃក្រសួងសុខាភិបាល និងលោកបណ្ឌិត​ ឈាង រ៉េត បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាព និងការលើកទិសដៅបន្ត របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ ដេីម្បីតាមដាន និងជម្រុញការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ 

 គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំ រួមមាន៖

១. ការពិនិត្យលើវឌ្ឍនភាពការងារកន្លងមក និងលើកទិសដៅបន្តសកម្មភាពការងារ

២. បញ្ហាប្រឈម និងសំណូមពរនានា។ 

ក្រោយពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំបានឯកភាព និងសម្រេចដូចតទៅ៖ 

១. រាល់ចំណុចដែលបានឯកភាពសម្រេច ក្នុងរបាយការណ៍ខែមុន តម្រូវឱ្យយកជជែក និងតាមដានបន្ត

២. ថ្នាក់ដឹកនាំត្រូវធ្វើរបាយការណ៍វឌ្ឍនភាពការងារក្នុងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ កន្លងមករហូតដល់បច្ចុប្បន្ន

៣. ប្រធានអង្គភាពត្រូវរៀបចំបង្កើតគណៈកម្មាការសម្រាប់ការតាំងពិព័រណ៍ឱសថបុរាណ ឱ្យបានឆាប់

៤. ការពាំនាំអនុសាសន៍សម្តេចធិបតី "នៅពេលប្រគល់ការងារដល់មន្ត្រី ខ្ញុំបានដាក់គោលការណ៍ឱ្យធ្វើ គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍"។ 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត ជួរ ម៉េង ប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ រួមជាមួយថ្នាក់ដឹកនាំអង្គភាពចាប់ពីអនុប្រធានអង្គភាពរហូតដល់ប្រធានផ្នែកទាំងអស់។

Image 1
Image 2
Image 3
Image 4
Image 5