Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាថ្នាក់ជាតិ ការផ្សព្វផ្សាយច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់
ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ បានចូលរួមសិក្ខាថ្នាក់ជាតិ ការផ្សព្វផ្សាយច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននា។ 

ក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងអំពីច្បាប់ ស្តីពីការប្រព័ន្ធទឹកកខ្វក់ដល់អង្គភាពថ្នក់ជាតិ ថ្នាក់ក្រោមជាតិ ក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ដើម្បីសុខមាលភាពសាធរណៈ អភិរក្សគុណភាពទឹក និងការ អភិវឌ្ឍទីក្រុង។ 

សូមជម្រាបថា៖ សិក្ខាសាលាមានបទបង្ហាញអំពី ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់  ផែនការអិវឌ្ឍប្រព័ន្ធទឹកកខ្វក់ ប្រភេទប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធលូ  បទប្បញ្ញាត្តិបច្ចេកទេសប្រព័ន្ធទឹកកខ្វក់ ការថែទាំប្រព័ន្ធទឹកកខ្វក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10