Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យស្ថានភាព នៃមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពចំនួន១៥ នៃស្រុកប្រតិបត្តិបាធាយ និងស្រុកជើងព្រៃ ក្នុងខេត្តកំពង់ចាម
ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០២៥

ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាព នៃមណ្ឌលសុខភាព ចំនួន១៥ នៃស្រុកប្រតិបត្តិបាធាយនិងស្រុកជើងព្រៃ ក្នុងខេត្តកំពង់ចាម ក្នុងជំហានទី២។

ការចុះបេសកកម្មនេះ មានគោលបំណងសំខាន់ ដើម្បីជួយជំរុញការធ្វើអោយប្រសើរឡើងការផ្តល់សេវាសុខាភិបាល គ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព សំណុំសកម្មភាពអប្បបរមា  សម្រាប់អភិវឌ្ឍមណ្ឌលសុខភាព។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌ដោយផ្តោតសំខាន់លើចំណុចដូចខាងក្រោម៖                                                                                                 

១-ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព 

២-ធនធានមនុស្សវិស័យសុខាភិបាលដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស 

៣-ការគ្រប់គ្រងការចែកចាយឱសថ និងវ៉ាក់សាំងរួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ

៤-លទ្ធភាពគ្រប់គ្រងក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ                

៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍

៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង

៧-ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ                                                                                                                                     

៨-រៀបចំផែនការសកម្មភាព ដោយពិនិត្យទៅលើវឌ្ឍនភាពការងារ                                                                                                                             

៩-ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាព                         

១០-ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល។

បន្ថែមពីនេះទៀត ឯកឧត្តមសាស្ត្រាចារ្យអនុរដ្ឋលេខាធិការ ក៏បានសំណូមពរដល់ក្រុមប្រឹក្សាឃុំ ជួយជំរុញពីការពង្រីកវិសាលភាព របបសន្តិសុខសង្គមផ្នែកហានិភ័យការងារជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា សម្រួលក្នុងការមកទទួលសេវាថែទាំសុខភាព និងសូមគាំទ្រដល់វិស័យសុខាភិបាល ក្នុងការអនុវត្តសកម្មភាពឱ្យបានស្របតាមគោលនយោបាយជាអាទិភាព និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ជាចុងក្រោយឯកឧត្តមក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។                                            

ក្នុងការចុះពិនិត្យនោះដែរ ក៏មានការចូលរួមសម្របសម្រួលពីឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តកំពង់ចាម  និង អនុប្រធានមន្ទីរសុខាភិបាល ប្រធាន ការិយាល័យស្រុកប្រតិបត្តិទាំង២ និងមានការចូលរួមសហការពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានចុះទៅមណ្ឌលសុខភាព ចំនួន១៥  រួមមាន (១)មណ្ឌលសុខភាព សំបូរ (២)មណ្ឌលសុខភាព ច្បារអំពៅ (៣)មណ្ឌលសុខភាព ជើងឆ្នុក (៤)មណ្ឌលសុខភាព ជាលា (៥)មណ្ឌលសុខភាព បាធាយ (៦)មណ្ឌលសុខភាព មេព្រីង (៧)មណ្ឌលសុខភាព តំាងក្រសំាង (៨)មណ្ឌលសុខភាព ជើងព្រៃ (៩)មណ្ឌលសុខភាព ផ្អាវ (១០)មណ្ឌលសុខភាព សណ្តែក (១១)មណ្ឌលសុខភាព ទំនប់ (១២)មណ្ឌលសុខភាព ត្រប់ (១៣)មណ្ឌលសុខភាពស្គន់ (១៤)មណ្ឌលសុខភាព ដូនដុំ (១៥)មណ្ឌលសុខភាព ខ្នុរដំបង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19