Cambodia
ព័ត៌មានលំអិត

Image
សកម្មភាពដំណើរការសន្និបាតសុខាភិបាលថ្ងៃទី២ ត្រូវនឹងព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលមានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមស្តាប់នូវការធ្វើបទបង្ហាញរបស់ក្រុមទាំង៥ ក្រោយពីបានប្រជុំពិភាក្សាពីវឌ្ឍនភាព និងដំណោះស្រាយលើបញ្ហាប្រឈម។
ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០២៥

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ និងណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល កាន់តែបន្តការខិតខំដើម្បីកាន់តែលើកគុណភាពសេវាសុខាភិបាល និងពង្រីកលទ្ធភាពក្នុងការបម្រើសេវាសុខភាពប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងនោះ ក៏ត្រូវមានការធ្វើការជាប់ជាប្រចាំ និងប្រយុទ្ធជំងឺឆ្លង និងជំងឺមិនឆ្លង ដោយត្រូវបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាព ដល់ប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល រហូតដល់មន្រ្តីសុខាភិបាលនៅតាមមូលដ្ឋាន ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូអភិវឌ្ឍន៍ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងផ្តល់ជាធាតុចូលថ្មីៗ ថែមទៀត ក្នុងការលើកកម្ពស់ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ព្រមទាំងផែនការសកម្មភាពរបស់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ស្របតាមផែនការយុទ្ធសាស្រ្តសុខាភិបាល ២០២៤-២០៣៣ ដែលមានចរិតជាផែនការចក្ខុវិស័យផង និងយុទ្ធសាស្រ្តរយៈពេលវែង ឱ្យទទួលបានលទ្ធផលថ្មីៗ បន្ថែមទៀត នៅក្នុងឆ្នាំ២០២៥ នេះ និងឆ្នាំបន្ត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17