Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំជាមួយប្រតិភូកូរ៉េ ដែលអញ្ជើញមកពីសាកលវិទ្យាល័យ Inje នៃសាធារណរដ្ឋកូរ៉េ ដើម្បីពិនិត្យមើលទៅលើឯកសារពាក់ព័ន្ធមួយចំនួនរបស់គម្រោង ដែលជាឥណទានកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ
ថ្ងៃទី ០៦ ខែ មិនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយប្រតិភូកូរ៉េ ដែលអញ្ជើញមកពីសាកលវិទ្យាល័យ Inje នៃសាធារណរដ្ឋកូរ៉េ ដើម្បីពិនិត្យមើលទៅលើឯកសារពាក់ព័ន្ធមួយចំនួនរបស់គម្រោង ដែលជាឥណទានកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ។

គោលបំណងនៃកិច្ចប្រជុំផ្តោតទៅលើ៖ 

- ពិនិត្យ និងដំណើរទៅលើការបន្តកិច្ចសន្យារបស់ទីប្រឹក្សា Inje

-  ពិនិត្យ និងផ្តល់យោបល់ទៅលើឯកសារ ME/HIS 

- ការពិភាក្សាទៅលើការកម្មវិធីអនុវត្តបណ្តុះបណ្តាល (In-country/Invitational) 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃស.វ.ស លោកសាស្ត្រាចារ្យជំនួយ ម៉ម សុវត្ថា សាកលវិទ្យាធិការរង នៃស.វ.ស ទីប្រឹក្សានៃសាកលវិទ្យាល័យ Inje និងក្រុមការងារពាក់ព័ន្ធទាំងអស់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10