Cambodia
ព័ត៌មានលំអិត

Image
សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥  និងយុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្តរភាព
ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត ភូ លាង អគ្គនាយករងបច្ចេកទេសសុខាភិបាល បានចូលរួមសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥  និងយុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្តរភាព ដែលបានរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៏កម្ពុជា(CDRI) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សន្និសីទនេះមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកតាក់តែងគោលនយោបាយ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិប្រមាណជាង៦០០រូប ដើម្បីវាយតម្លៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានរបៀបវារដូចខាងក្រោម៖

១. វឌ្ឍនភាពនិងទស្សនវិស័យអភិវឌ្ឍន៍របស់កម្ពុជា

២. បញ្ហាប្រឈមនៃរចនាសម្ព័ន្ធ និងរបៀបវារៈកំណែទម្រង់បន្ទាន់សម្រាប់កំណើនរយៈពេលវែងដោយគុណភាព

៣. ការភ្ជាប់ចក្ខុវិស័យកំណើនថ្មីជាមួយនឹងការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6