Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលពិសេស អំពីគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងឱសថនៅថ្នាក់មណ្ឌលសុខភាព
ថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ហុក គីមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជើញចូលរួម បើកវគ្គបណ្តុះបណ្តាលពិសេស អំពីគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងឱសថនៅថ្នាក់មណ្ឌលសុខភាពតាមប្រព័ន្ធនិមិ្មត Zoom។

គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺដើម្បីពង្រឹងការងារគ្រប់គ្រងឱសថនៅមណ្ឌលសុខភាព។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ដឹកនាំដោយលោកសាស្រ្តាចារ្យជំនួយ យ៉ង់ ដារាវុធ អនុប្រធាននាយកដ្ឋាន និងមានរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៦ និងទី៧ ខែមីនា ឆ្នាំ២០២៥ ដែលមានសិក្ខាកាម ១៣៧១ នាក់ មកពីមន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ មន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងប្រទេស។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10