Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិគ្រោះយោបល់អំពីការសិក្សាសមិទ្ធិលទ្ធភាព លើការរៀបចំមូលនិធិបង្វិលទុនឱសថ ជាពិសេសសម្រាប់ឱសថព្យាបាលជំងឺមិនឆ្លងចម្បងៗ
ថ្ងៃទី ១០ ខែ មិនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ  អនុរដ្ឋលេខាធិការ ឯកឧត្តម ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ រួមនឹងមន្រ្តីនាយកដ្ឋានពាក់ព័ន្ធ បានចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំ នៃអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា (គ.ស.ស.) ដឹកនាំដោយ ឯកឧត្តម ភក្តី សម្បូរណ៍ ប្រធានលេខាធិការដ្ឋាន គ.ស.ស. ដើម្បីពិភាក្សា ពិគ្រោះយោបល់ និងប្រមូលធាតុចូលលើការសិក្សាសមិទ្ធិលទ្ធភាពនៃការរៀបចំមូលនិធិបង្វិលទុនឱសថ ជាពិសេសសម្រាប់ឱសថព្យាបាលជំងឺមិនឆ្លងចម្បងៗ។ 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងសុខាភិបាល វិទ្យាស្ថានជាតិសុខភាពសាធារណៈ ទីភា្នក់ងារជាតិបញ្ជាក់ចំណាយ លេខាធិការដ្ឋាន គ.ស.ស. និងទីប្រឹក្សាបច្ចេកទេសមកពីធនាគារពិភពលោក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10