Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យមណ្ឌលសុខភាពចំនួន៧ និងប៉ុស្តិ៍សុខភាពចំនួន១ ក្នុងខេត្តបន្ទាយមានជ័យ
ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០២៥

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាត និងណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល  ឯកឧត្ដមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានចុះពិនិត្យមណ្ឌលសុខភាពចំនួន៧ និងប៉ុស្តិ៍សុខភាពចំនួន១ ក្នុងខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមសម្របសម្រួលពីលោកប្រធាន អនុប្រធានមន្ទីសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីការិយាល័យស្រុកប្រតិបត្តិ។

ការចុះពិនិត្យនេះធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្តនិងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំនិងព្យាបាលប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងសមធម៌ ដោយផ្តោតទៅលើចំនុចសំខាន់ៗដូចជា៖

១. ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានជុំវិញមណ្ឌលសុខភាព

២. ការពង្រឹងសមត្ថភាពបុគ្គលិកនិងការគ្រប់គ្រងធនធានមនុស្ស

៣. ការគ្រប់គ្រង ការចែកចាយឱសថ វ៉ាក់សាំង និងការថែទាំបរិក្ខារពេទ្យ

៤. ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវា ថែទាំដល់អ្នកជំងឺ

៥. ការបំពេញការងារ ប្រចាំការនិងប្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍

៦. ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេសមធ្យោយសេវាបញ្ជូននិងប្រព័ន្ធទំនាក់ទំនង

៧. ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេសនិងប្រព័ន្ធឌីជីថល។

ជាចុងក្រោយឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

គួរបញ្ជាក់ផងដែរថាមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពដែលបានចុះពិនិត្យមានដូចជា មណ្ឌលសុខភាពសិលាខ្មែរ  មណ្ឌលសុខភាពអូរឫស្សី១  មណ្ឌលសុខភាពអូរឫស្សី២  មណ្ឌលសុខភាពអូរបីជាន់  មណ្ឌលសុខភាពផ្សារកណ្តាល  មណ្ឌលសុខភាពបល្ល័ង្គ  មណ្ឌលសុខភាពបឹងបេង  និងប៉ុសិ៍តសុខភាពថ្មបាំង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16