Cambodia
ព័ត៌មានលំអិត

Image
ពិធីអបអរសាទរ និងដង្ហែពានជ័យលាភី មន្ទីរពេទ្យបង្អែកខេត្តកោះកុង អង្គភាពសុខាភិបាលផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត២ (CPA2) ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ២០២៤
ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០២៥

ខេត្តកោះកុង៖ នាព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកោះកុង សហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង មន្ទីរពេទ្យបង្អែកខេត្តកោះកុង មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ រៀបចំពិធីអបអរសាទរ និងដង្ហែរពានជ័យលាភី ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងវិទ្យាល័យកោះស្ដេច នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រី រាជការ នៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត មន្ទីរពេទ្យបង្អែកខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករប្រកបដោយបរិយាកាសរំភើប និងសប្បាយរីករាយ។

មន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ជ័យលាភី អង្គភាពសុខាភិបាលផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត២ (CPA2) ក្នុងវិស័យសុខាភិបាល ដែលទទួលចំណាត់ថ្នាក់លេខ១ ឆ្នាំ២០២៤ ចំណែកវិទ្យាល័យកោះស្ដេច ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគំរូ វិស័យអប់រំ ចំណាត់ថ្នាក់លេខ៨ ឆ្នាំ២០២៤។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19