Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងពិភាក្សាបន្តលើ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥
ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបាននូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយ លោកវេជ្ជបណ្ឌិត ហូយ សេរីវឌ្ឍនៈ អគ្គនាយករងបច្ចេកទេសសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត តេង ស្រី អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្នុងកិច្ចប្រជុំអន្តរក្រសួងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥។ 

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

Image 1
Image 2
Image 3
Image 4