Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី «រូបធាតុនិយមបដិសំយោគ ឬ សម្ភារនិយមវិចារវិទ្យា»
ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០២៥

ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៨១៤នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានជូនសិក្ខាកាមរំលឹកនូវឯកសារបណ្តុៈបណ្តាលដែលបានសិក្សាកាលពីសប្តាហ៍កន្លងមក ដើម្បីឆ្លុះបញ្ជាំងពីការយល់ដឹងពីទស្សនៈវិជ្ចា និងបទពិសោធន៍ប្រើប្រាស់ចំណេះដឹងក្នុងការងារប្រចាំថ្ងៃ។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានធ្វើបទបាឋកថាលើប្រធាន ”រូបធាតុនិយមបដិសំយោគ ឬ សម្ភារនិយមវិចារវិទ្យា” ដែលមានគោលការណ៍សំខាន់ៗចំនួន២គឺ (១)គោលការណ៍សម័្ពន្ធភាពសកល និង (២)គោលការណ៍អភិវឌ្ឍន័។ គោលការណ៍សម្ពន្ធ័សកលផ្តោតលើទិដ្ឋភាពនៃការកកើតរបស់រូបធាតុឬបាតុភូតទាំងអស់ដែលសុទ្ធតែមានអន្តរកម្មនឹងគ្នា រីឯគោលការណ៍អភិវឌ្ឍន៍បានសង្កត់ធ្ងន់ទៅលើការប្រែប្រួលមានលក្ខណៈដាច់ខាតមួយ។ ឈរនៅលើទស្សនៈវិចារវិទ្យានេះ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ លើកយកបញ្ហាដែលត្រូវដោះស្រាយមកធ្វើការពិនិត្យអោយបានទូលំទូលាយដោយរកឱ្យឃើញនូវបណ្តាញពាក់ពន្ធ័ទាំងអស់ ដើម្បីរិះរកដំណោះស្រាយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញ PDIA ប្រធានបទស្តីពី អតិថិជនមកទទួលសេវាពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យបង្អែកចតុមុខ ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិចតុមុខ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19