Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងាររួមគ្នារាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឈស្តីពីមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា
ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជ.ម៉ៅ តាន់អ៊ាង រួមជាមួយ ឯកឧត្តមវេជ្ជ.ស៊ីម  ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចូលរួមក្នុង "កិច្ចប្រជុំក្រុមការងាររួមគ្នារាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឈស្តីពីមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា "( Goverment-Donor Joint Technical Working Group on HIV/AIDS Meeting) នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នារាជធានីភ្នំពេញ។

កិច្ចប្រជុំដ៏មានសារ:សំខាន់នេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកស្រី Patricia Ongpin នាយិកានៃអង្គការ UNAIDS ប្រចាំកម្ពុជា ឡាវ ​ម៉ាឡេស៊ី ដែលជាសហប្រធាននៃកិច្ចប្រជុំ។ គោលបំណងនៃកិច្ចប្រជុំ គឺ ដើម្បីពិនិត្យមើល (១) ការតាមដានការអនុវត្តសកម្មភាពការងារដែលបានកំណត់ ចេញពីកិច្ចប្រជុំ លើកមុន (២) ពិនិត្យពិភាក្សាលើផលប៉ះពាល់ នៃការចុះថយធនធានពីប្រភពខាងក្រៅ  លើការអនុវត្តការងារទាក់ទិននឹងវិស័យជាគន្លឹះពាក់ព័ន្ធ ជាអាទ៌ សុខាភិបាល អប់រំ ការងារ ជាដើម  (៣)បច្ចុប្បន្នភាពនិងពិភាក្សា លើផែនការនិរន្តភាព នៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅកម្ពុជា (៤)ពិនិត្យលើវឌ្ឈនភាព ពាក់ព័ន្ធនឹងសូចនាករតាមដានរួមគ្នា  ។ កិច្ចប្រជុំពិភាក្សាបានដំណើរការពេញមួយព្រឹក ដោយរលូន និងជោគជ័យ ។

សូមជំរាបថា ខាងតំណាងនៃក្រសួងសុខាភិបាល រួមមាន  ឯកឧត្តមអនុរដ្ឋលេខាធិការទាំងពីររូប លោកវេជ្ជ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ លោកស្រីវេជ្ជ គីម រតនា ប្រធានមជ្ឈមណ្ឌលឋជាតិគាំពារមាតា និងទារក និង លោកវេជ្ជ. សូត្រ ភារម្យ អនុប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន  ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងអង្គប្រជុំនេះដ៌មានសារសំខាន់នេះ ផងដែរ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី ជាតំណាងនៃក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ព្រមទាំង ក្រសួងស្ថាប័នពាក់ពាក់ព័ន្ធ ដ៏ទៃទៀត និងឯកឧត្តម លោកជំទាវ អនុប្រធាន អគ្គលេខាធិការ មន្ត្រីពាក់ព័ន្ធនៃ អាជ្ញាធរជាតិ តំណាងភាគីដៃគូ និងអ្នកពាក់ព័ន្ធចូលរួមទាំងអស់សរុបមាន ចំនួន ៥០ រូប។

Image 1
Image 2
Image 3
Image 4
Image 5