Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលា ស្តីពីការចាប់ផ្តើមសិក្សា និងវិភាគសន្តិសុខទឹកក្នុងអាងទន្លេសាប ១៨-១៩ មីនា ឆ្នាំ ២០២៥
ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកអាជ្ញាធរ បឹងទន្លេសាប និងលោកវេជ្ជ. ភូ លាង អគ្គនាយករងបច្ចេកទេសសុខាភិបាល បានអញ្ជើញចូលរួម សិក្ខាសាលាស្តីពី ការចាប់ផ្តើមសិក្សា និង វិភាគសន្តិសុខទឹកក្នុងអាងទន្លេសាប ក្រោមអធិបតីភាព ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយម និង ជាប្រធានអាជ្ញាធរទន្លសាប។

សិក្ខាសាលាផ្តោតទៅលើបញ្ហា សន្តិសុខទឹកនៅកម្ពុជា កំពុងរងការគំរាមកំហែងដោយសាររបាយបរិមាណទឹកមិនស្មើគ្នា និងការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យមិនគ្រប់គ្រាន់សម្រាប់កំណើនប្រជាជន។ របាយបរិមាណទឹកប្រែប្រួលខ្លាំងតាមរដូវ ដែលបណ្តាលឱ្យមានទឹកជំនន់ ខ្លាំងក្នុងរដូវវស្សា និងខ្វះខាតទឹកខ្លាំងក្នុងរដូវប្រាំង។ លើសពីនេះ សុវត្ថិភាពទឹកនៅកម្ពុជាកំពុងទទួលរងផល់ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បន្ថែមទៀតដោយសារការផ្គត់ផ្គង់ទឹក និងអនាម័យមិនគ្រប់គ្រាន់ ក៏ដូចជាការបំពុលប្រភពទឹកពីសកម្មភាពមនុស្ស និងបម្រែបម្រួលអាកាសធាតុ។

អាងទន្លេសាប (TSL គឺជាទីជម្រករបស់ប្រជាជនជាង ៥ លាននាក់ និងដើរតួនាទីសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច និងសុវត្ថិភាពចំណីអាហារ និងទឹករបស់ប្រទេសកម្ពុជា។ ជីវភាពសហគមន៍នៅក្នុងបឹងទន្លេសាបនេះពឹងផ្អែក យ៉ាងខ្លាំងលើធនធានទឹក និងប្រព័ន្ធអេកូឡូស៊ី ដែលបានកំណត់អត្តសញ្ញាណវប្បធម៌ និងកំណើនសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា អស់រយៈពេលជាច្រើនជំនាន់មកហើយ។ ទោះជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្នការយល់ដឹងអំពីប្រព័ន្ធអេកូឡូស៊ីតាមរយៈ ទិន្នន័យ ព័ត៌មាន និងចំណេះដឹងនៅមិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅឡើយ។ ដោយមិនទាន់មានការយល់ដឹងពេញលេញ ទៅលើប្រព័ន្ធបឹង ការគ្រប់គ្រងធនធានទឹកប្រកបដោយយុទ្ធសាស្ត្រ ដើម្បីពង្រឹងសុវត្ថិភាពទឹកនៅតែជាបញ្ហាប្រឈម។

សិក្ខាសាលា នេះមានការអញ្ជើញចូលរួមពី  ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងធនធានទឹក និងបឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង អាជ្ញាធរទន្លេសាប មន្ទីររាជធានី/ខេត្ត ស្ថាប័នជំនាញ សមាជិកអាជ្ញាធរទន្លេសាប, តំណាងក្រសួងពាក់ព័ន្ធ  និងអង្គការ ដៃគូអភិវឌ្ឍន៍នានាចំនួន ១៤២ នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9