Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារ អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម(គ.ជ.ដ.អ.)
ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមឱសថការី ឈឺ ហុង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល តំណាងឯកឧត្តមឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមកិច្ចប្រជុំលើកទី ៩ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន  ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ដ.អ។ 

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី  ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ អភិបាលរាធានីភ្នំពេញ អភិបាលខេត្តកែប និងចូលរួមអមដោយ លោកវេជ្ជបណ្ឌិត ហូយ សេរីវឌ្ឍនៈ អគ្គនាយករងបច្ចេកទេសសុខាភិបាល មន្ត្រីជំនាញពីនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល និងនាយកដ្ឋានមន្ទីរពេទ្យ ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9