Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាស្តីពី ការពន្លឿនវឌ្ឍនភាពនៃការពង្រីកវិសាលភាពឆ្ពោះទៅរកការទទួលស្គាល់ជាអន្តរជាតិ ISO 17025 របស់មន្ទីរពិសោធន៍រូប-គីមីសាស្ត្រ និងមន្ទីរពិសោធន៍អតិសុខុមសាស្ត្រ នៃមជ្ឈមណ្ឌលជាតិ ពិសោធន៍សុខាភិបាល
ថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយករងគម្រោង មូលនិធិសកលនៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី “ការពន្លឿនវឌ្ឍនភាពនៃការពង្រីកវិសាលភាពឆ្ពោះទៅរកការទទួលស្គាល់ជាអន្តរជាតិ ISO 17025 របស់មន្ទីរពិសោធន៍រូប-គីមីសាស្ត្រ និងមន្ទីរពិសោធន៍អតិសុខុមសាស្ត្រ នៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល”។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីជំរុញអនុលោមភាពតាមស្តង់ដាអន្តរជាតិ ISO 17025 នូវចំនុចដូចខាងក្រោម៖

១. ពង្រីកវិសាលភាពប៉ារ៉ាម៉ែត្រតេស្តផ្នែកមន្ទីរពិសោធន៍រូប-គីមីសាស្ត្រ

២. ពង្រឹងសមត្ថភាពតេស្តប៉ារ៉ាមែត្រផ្នែកមន្ទីរពិសោធន៍អតិសុខុមសាស្ត្រ

៣. វាយតម្លៃវឌ្ឍនភាពទទួលបានពីការអនុវត្តន៍គម្រោងឆ្នាំ២០២៤ និង

៤. ទិសដៅសកម្មភាពការងារអនុវត្តន៍គម្រោងឆ្នាំ២០២៥។

ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ជូនដល់អង្គសិក្ខាសាលា របស់មជ្ឈមណ្ឌលជាតិ ពិសោធន៍សុខាភិបាល លើការអនុវត្តគម្រោង KHM-C-MEF/1999 C19RM ក្រោមការទទួលសេវា បច្ចេកទេសពី USP (US Pharmacopeia) ឱ្យមានប្រសិទ្ធភាព បុរេសកម្ម និងស្វាហាប់ទាន់ពេលវេលា ដែលបានកំណត់ដោយជោគជ័យ ក្នុងការទទួលស្គាល់លើការធ្វើតេស្តរបស់មន្ទីរពិសោធន៍មជ្ឈមណ្ឌល ជាតិពិសោធន៍សុខាភិបាល មានអនុលោមភាពជាមួយស្តង់ដាអន្តជាតិ ISO 17025 និង WHO-Prequalification ដែលបានគ្រោងទុក។

គួរបញ្ជាក់ផងដែរថា ក្រោមការអនុវត្តគម្រោងមូលនិធិសកល RSSH ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ជាមួយនឹងជំនួយបច្ចេកទេសពី USP មជ្ឈមណ្ឌលជាតិបានទទួលអនុលោមភាពទៅតាមស្តង់ដា ISO/IEC 17025  សម្រាប់មន្ទីរពិសោធន៍រូបគីមីសាស្ត្រជំហានដំបូងមួយរួចហើយ នៅខែតុលា ឆ្នាំ២០២៣ (១៣ ប៉ារ៉ាមែត្រតេស្ត)។

ពិធីនេះរៀបចំឡើងនៅសណ្ឋាគារប៉ារ៉ាឌី ដោយមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ហ៊ីម សុក្រី ប្រធានគ្រប់គ្រងគម្រោងទទួលបន្ទុកបច្ចេកទេសនៃ MoH-Lit និងលោកឱសថការី ទេព កីឡា ជានាយកមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សរុបអ្នកចូលរួមចំនួន ៧៤នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13