នាឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឱ្យថ្នាក់ដឹកនាំជំនាញសុខាភិបាលម្នាក់ ដើរតួជាអ្នកមានបញ្ហាសុខភាព សំដៅមកមណ្ឌលដើម្បីរកការជួយ។ ជារួម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកត់សម្គាល់ឃើញថា ក្រុមគ្រូពេទ្យបានធ្វើការដោយយកចិត្តទុកដាក់ សំដីសំដៅកាយវិការសមរម្យ បច្ចេកទេសនៃការពិនិត្យវេជ្ជសាស្ត្រសមស្របតាមនិយាម រួមទាំងវិធីសាស្ត្រនៃការផ្តល់ជូនឱសថបានសមស្របទៅតាមរោគវិនិច្ឆ័យ។
បទពិសោធន៍នេះ ជាចំណែកមួយបន្ថែមទៀត ដែលឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឆ្លៀតលើកយកមកវិភាគ និងពិចារណារួមគ្នារវាងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ផ្ទាល់តែម្តង កំឡុងពេលអាហារល្ងាចមុនលាត្រលប់មករាជធានីភ្នំពេញវិញ នាវេលាយប់ នៃថ្ងៃដដែល។
ពោធិ៍សាត់៖ ល្ងាចថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥