ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូក្រសួងសុខាភិបាល ក៍បានទទួលជួបពិភាក្សាការងារជាមួយ Mr. Erick TSANG Kwok-wai រដ្ឋលេខាធិការធម្មនុញ្ញ និងកិច្ចការដីគោក (Secretary for Constitutional and Mainland Affairs) និងក្រុមការងារផងដែរ។
ជំនួបពិភាក្សានេះ បានផ្តោតសំខាន់ទៅលើការបង្ហាញអំពីដំណើរវិវត្តន៍ និងកិច្ចអភិវឌ្ឍន៍នានានៃក្រុងហុងកុងសាធារណរដ្ឋប្រជាមានិតចិន រួមទាំងការអភិវឌ្ឍន៍ជាពិសេសនៃតំបន់ឈូងសមុទ្រ ក្វាងទុង-ហុងកុង-ម៉ាកាវ (Greater Bay Area)។
ទីក្រុងហុងកុង៖ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥