នាឱកាសទស្សនកិច្ចនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលន្ត្រី និងគណៈប្រតិភូអមដំណើរ បានជួបប្រជុំជាមួយលោក Ricky YAU អនុប្រធានគណៈកម្មការ និងជាប្រធានផ្នែកប្រតិបត្តិការ នៃគណៈកម្មការប្រឆាំងអំពើពុករលួយឯករាជ្យ នៃទីក្រុងហុងកុង។ ក្នុងកិច្ចប្រជុំនេះ លោក Ricky YAU បានជម្រាបជូនពីការអនុវត្តការងាររបស់គណៈកម្មការប្រឆាំងអំពើពុករលួយឯករាជ្យ នៃទីក្រុងហុងកុង ដោយធ្វើការអនុវត្តច្បាប់ ផ្តល់ការអប់រំ និងការការពារកុំឱ្យមានអំពើពុករលួយកើតឡើង ដោយលោកបានរំលេចថា បច្ចុប្បន្ននេះ ករណីអំពើពុករលួយមានចំនួនតិចតួចនៅហុងកុង ។ ឯកឧត្តមសាស្រាចារ្យរដ្ឋមន្រ្តីបាន ជម្រាបជូនកិច្ចប្រជុំថា កម្ពុជាមានអង្គភាពប្រឆាំងអំពើពុករលួយ ដែលចូលរួមអនុវត្តនូវកិច្ចការនេះ ហើយស្នើសុំពីភាគីហុងកុងនូវគោលការណ៍ណែនាំពាក់ព័ន្ធនឹងវិស័យសុខាភិបាល ដើម្បីជាមូលដ្ឋានក្នុងការណែនាំដល់មន្រ្តីសុខាភិបាល ឱ្យចូលរួមប្រកបការងារបានត្រឹមត្រូវតាមតួនាទី និងភារកិច្ច។ ទីក្រុងហុងកុង៖ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥
ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០២៥
នាឱកាសទស្សនកិច្ចនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលន្ត្រី និងគណៈប្រតិភូអមដំណើរ បានជួបប្រជុំជាមួយលោក Ricky YAU អនុប្រធានគណៈកម្មការ និងជាប្រធានផ្នែកប្រតិបត្តិការ នៃគណៈកម្មការប្រឆាំងអំពើពុករលួយឯករាជ្យ នៃទីក្រុងហុងកុង។ ក្នុងកិច្ចប្រជុំនេះ លោក Ricky YAU បានជម្រាបជូនពីការអនុវត្តការងាររបស់គណៈកម្មការប្រឆាំងអំពើពុករលួយឯករាជ្យ នៃទីក្រុងហុងកុង ដោយធ្វើការអនុវត្តច្បាប់ ផ្តល់ការអប់រំ និងការការពារកុំឱ្យមានអំពើពុករលួយកើតឡើង ដោយលោកបានរំលេចថា បច្ចុប្បន្ននេះ ករណីអំពើពុករលួយមានចំនួនតិចតួចនៅហុងកុង ។ ឯកឧត្តមសាស្រាចារ្យរដ្ឋមន្រ្តីបាន ជម្រាបជូនកិច្ចប្រជុំថា កម្ពុជាមានអង្គភាពប្រឆាំងអំពើពុករលួយ ដែលចូលរួមអនុវត្តនូវកិច្ចការនេះ ហើយស្នើសុំពីភាគីហុងកុងនូវគោលការណ៍ណែនាំពាក់ព័ន្ធនឹងវិស័យសុខាភិបាល ដើម្បីជាមូលដ្ឋានក្នុងការណែនាំដល់មន្រ្តីសុខាភិបាល ឱ្យចូលរួមប្រកបការងារបានត្រឹមត្រូវតាមតួនាទី និងភារកិច្ច។
ទីក្រុងហុងកុង៖ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥