ក្រោយពីជំនួបពិភាក្សាអំពីកិច្ចការបណ្តុះបណ្តាលធនធានសុខាភិបាលជាមួយមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យចិន ទីក្រុងហុងកុង ប្រតិភូសុខាភិបាលកម្ពុជា ត្រូវបានទទួលអញ្ជើញទស្សនកិច្ច មន្ទីរពេទ្យ Prince of Wales Hospital ពិនិត្យវឌ្ឍនភាព នៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ ដំណើរការរៀបចំមន្ទីរពេទ្យ ការគ្រប់គ្រងធនធានមនុស្ស ដំណើរការទទួលអ្នកជំងឺ និងពិនិត្យពិភាក្សាកិច្ចការប្រឈម រួមទាំងដំណោះស្រាយ តាមរយះការផ្លាស់ប្តូរបទពិសោធន៍។
ទីក្រុងហុងកុង៖ ល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥