ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល នាដំណើរទស្សនកិច្ចនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអញ្ជើញទស្សនកិច្ចវប្បធម៌ នៅតំបន់គូលូនខាងលិច (West Kowloon Cultural District) ដែលជាគោលដៅវប្បធម៌ដ៏សំខាន់និងជាបេះដូងហុងកុង។
ក្នុងដំណើរទស្សនៈកិច្ចវប្បធម៌នេះផងដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល បានឆ្លៀតតាមការអញ្ជើញ ទៅទស្សនាសារមន្ទីរវិមានក្រុងហុងកុង (Hong Kong Palace Museum) ដែលជាថ្នាលប្រមូលផ្តុំប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ អាសុី និងអុឺរ៉ុបសម្រាប់ការរៀនសូត្រ បណ្តុះបណ្តាល សម្រាប់ជំនាន់បន្តបន្ទាប់។
ទីក្រុងហុងកុង៖ រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥