Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពីការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ក្រសួងសុខាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអង្គារទី២៥ ខែមីនា ឆ្នាំ២០២៥
ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០២៥

កិច្ចប្រជុំស្តីពីការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ក្រសួងសុខាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអង្គារទី២៥ ខែមីនា ឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ   ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ ឯកឧត្តមសាស្ត្រាជំនួយ ហេង សុទ្ធី អនុរដ្ឋលេខាធិការ  លោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ  ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ក្រសួងសុខាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃអង្គារទី២៥ ខែមីនា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ គណៈកម្មការអន្តរក្រសួងរៀបចំការប្រឡងប្រជែង ឯកឧត្តម លោកជំទាវតំណាងក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ   រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីជំនាញក្រសួងមុខងារសាធារណៈជាច្រើនរូបទៀត ប្រមាណ៧២រូប។ 

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើនីតិវិធីនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ រួមមាន៖ ដំណាក់កាលរៀបចំមុនការប្រឡង ដំណាក់កាលដំណើរការប្រឡង និងដំណាក់កាលក្រោយការប្រឡង និងបានពិភាក្សាលើសេចក្តីព្រាងសេចក្តីជូនដំណឹងប្រឡងប្រជែងជ្រើសរើសចូលបម្រើការជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ និងទីស្តីការគណៈរដ្ឋមន្ត្រី អំពីចំនួនជ្រើសរើស និងមុខតំណែងវិជ្ជាជីវៈដែលត្រូវជ្រើសរើស ដោយឡែកសម្រាប់ក្រសួងសុខាភិបាល ការរៀបចំប្រឡងប្រជែងជ្រើសរើសធ្វើតាមនីតិវិធីនៃជ្រើសរើសជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីឱ្យទៅបម្រើការងារនៅតាមមណ្ឌលសុខភាព។

ជាទីបញ្ចប់ អង្គប្រជុំបានអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសក្រសួង ស្ថាប័នសាមី ធ្វើការជាបន្តបន្ទាប់ទៀតជាមួយក្រុមការងារក្រសួងមុខងារសាធារណៈ ដើម្បីរៀបចំសេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើស   មន្ត្រីរាជការ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលឱ្យបេក្ខជនដាក់ពាក្យប្រឡង និងងាយស្រួលដំណើការប្រឡង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7