Cambodia
ព័ត៌មានលំអិត

Image
ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
ថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពី ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពី របាយការណ៍ និងលទ្ធផលការងារកាលពីឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥បន្ត ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

សូមបញ្ជាក់ផងដែរថា ពិធីនេះក៏មានការប្រគល់ប័ណ្ណសរសើរ ជូនដល់ ឯកឧត្តម លោកជំទាវ ជាប្រធានក្រុមការងារជំនាញ តំណាងក្រសួង ស្ថាប័ន សមាជិក គ.ជ.ប.ជ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ រាជធានី-ខេត្តទាំង២៥ និងបំពាក់គ្រឿងឥស្សរិយយសជូនដល់ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9