Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំគណៈកម្មការសម្របសម្រួលក្នុងការពង្រឹងគុណភាពថែទាំ ព្យាបាល សុខមាលភាព មាតា ទារក កុមារ និងរោគស្ត្រី
ថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលក្នុងការពង្រឹងគុណភាពថែទាំ ព្យាបាល សុខមាលភាព មាតា ទារក កុមារ និងរោគស្ត្រី បានដឹកនាំកិច្ចប្រជុំ នៅមន្ទីរពេទ្យកាលម៉ែត ដែលមានអ្នកចូលរួមផ្ទាល់ចំនួន ៣១នាក់ និងតាមរយៈប្រព័ន្ធនិម្មិតចំនួន ២០នាក់ សរុប ៥១នាក់។ 

គោលបំណងនៃកិច្ចប្រជុំគឺ ពិនិត្យមើលការងារជាអាទិភាពទាំង៥ចំណុចដែលបានសម្រេចក្នុងសន្និបាតក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយអត្រាមរណភាពមាតា និងទារកក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ 

កិច្ចប្រជុំបានធ្វើបទបង្ហាញ និងវឌ្ឍនភាពការងារ ក្នុងការពង្រឹងគុណភាពថែទាំ ព្យាបាល សុខមាលភាពមាតា ទារក កុមារ និងរោគស្ត្រីដូចជា៖ ទី១. គាំទ្រលើការពង្រឹងសមត្ថភាព គុណភាពនៃការថែទាំតាមការការណែនាំអំពីការថែទាំពេលឈឺពោះ (Labour Care Guide) យោងលើអង្គការសុខភាពពិភពលោក ទី២. វឌ្ឍនភាពស្តីពី ការតាមដាន និងការឆ្លើយតបចំពោះ មរណភាពមាតា និងទារកជុំវិញកំណើត(MPDSR) សម្រេចបានការបណ្តុះបណ្តាលគ្រូបង្គោលចំនួន ១៧នាក់ ដើម្បីពង្រឹងគុណភាពនៃការថែទាំងរបស់បុគ្កលិកសុខាភិបាលចំពោះស្រ្តីមានផ្ទៃពោះ ពេលឈឺពោះ ក្រោយសម្រាល និងការស្រាវជ្រាវរកមូលហេតុស្លាប់ ទី៣. ពិភាក្សាពីការរៀបចំកម្រិតនៃការថែទាំនិងសង្គ្រោះទារកតាមមន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ ។ 

សូមបញ្ជាក់ កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយលោកជំទាវ អនុរដ្ឋលេខាធិការ លោកជំទាវទីប្រឹក្សាក្រសួងសុខាភិបាល នាយកដ្ឋានចំណុះក្រសួងសុខាភិបាល គណៈវិជ្ជាជីវៈឆ្មប មន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យថ្នាក់ខេត្ត អង្គការដៃគូអភិវឌ្ឍន៍រួមមាន UNFPA. WHO, JICA, KOFIR, A&T/Fhi360។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7