រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ និងជាសមាជិក គ. ប.ផ.ក. បានចូលរួម កិច្ចប្រជុំពិនិត្យផ្តល់យោបល់លើសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៥ របស់គ.ប.ផ.ក.ក្រោមអធិបតីភាព ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានគោលបំណង ពិភាក្សារកធាតុចូលនូវសេចក្តីព្រាងថែនការសកម្មភាពឆ្នាំ២០២៥របស់គ.ប.ផ.ក.ដែលមាន សកម្មភាពចំនួន៨ និងអនុសកម្មភាពចំនួន៣៤។
កិច្ចប្រជុំមានការអញ្ជើញចូលរួមឯកឧត្ដម លោកជំទាវជាអនុប្រធាន សមាជិកសមាជិកា គ.ប.ផ.ក. លេខាធិការដ្ឋានគ. ប.ផ.ក. និងមន្ត្រីនៅតាមបណ្តាក្រសួងពាក់ព័ន្ធ។