Cambodia
ព័ត៌មានលំអិត

Image
សកម្មភាពរបស់ក្រុមការងារចុះត្រួតពិនិត្យការងារគ្រប់គ្រងឱសថមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
ថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥  ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះនៅរាជធានីភ្នំពេញដើម្បីចុះអភិបាលការងារគ្រប់គ្រងឱសថនៅតាមមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញហើយបានសង្កេតឃើញថាសម្រាប់ជុំទី២៖ ការងារគ្រប់គ្រងឱសថមានការអភិវឌ្ឍន៍ច្រើនគួរឱ្យកត់សម្គាល់។

ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ 

១.អនាម័យក្នុងនិងក្រៅឃ្លាំងឱសថមន្ទីរពេទ្យបង្អែក

២.ការគ្រប់គ្រងឱសថ បរិក្ខារពេទ្យ

៣.ការគ្រប់គ្រងឯកសារ

៤.ការធ្វើសារពើភ័ណ្ឌ

៥.ការរៀបចំឱ្យមានឃ្លាំងឱសថស្ថានរាយ ដាច់ចេញពីឃ្លាំងឱសថស្ថានកណ្ដាល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់  និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក មន្ទីរពេទ្យបង្អែកកម្រិត (CPA1)និងមន្ទីរពេទ្យបង្អែកកម្រិត(CPA3) នៅក្នុងរាជធានីភ្នំពេញ ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរ គោរពវិន័យការងារ និងត្រូវបម្រើសេវាឱ្យបានគ្រប់២៤ ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។  

គួរបញ្ជាក់ផងដែរថា ឃ្លាំងឱសថដែលត្រូវចុះត្រួតពិនិត្យមាន ១) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ (CPA3) ២) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកច្បារអំពៅ (CPA1) ៣) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកចតុមុខ (CPA1) ៤) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ (CPA1) ៥) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកព្រែកព្នៅ (CPA1)  ៦) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ (CPA1) ៧) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកពោធិចិនតុង  (CPA1) ៨) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកដង្កោ (CPA1)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19