Cambodia
ព័ត៌មានលំអិត

Image
ពិធីអបអរសាទរ និងដង្ហែពានជ័យលាភី មន្ទីរពេទ្យខេត្តកំពង់ចាម អង្គភាពសុខាភិបាលផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ (CPA3) ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ២០២៤
ថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០២៥

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីអបអរសាទរ និងដង្ហែពានជយ័លាភី មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម អង្គភាពសុខាភិបាល ផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ (CPA3) ទទួលបានជយ័លាភីចំណាត់ថ្នាក់ លេខ១ ទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៥។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តរដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញ ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្តសិស្ស និសិ្សត យ៉ាងច្រើនកុះករ ប្រកបដោយក្តីរំភើប សប្បាយរីករាយ ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16